68793466_2293044344127256_4877205900303007744_n.jpg

នាក់​ សុផល - រូបភាព

នាក់ សុផល ជនជាតិ ខ្មែរ កើតឆ្នាំ ១៩៨៩ បានបញ្ចប់បរិញ្ញាប័ត្រពីសកលវិទ្យាល័ភូមិន្ទវិចិត្រសិល្បៈនៅទីក្រុងភ្នំពេញ ស្នាដៃរបស់គាត់ត្រូវបានគេស្គាល់ពីសោភណ្ឌ័ភាពម្យ៉ាងដែលខុសប្លែកពីគេ ហើយគាត់នៅតែបន្តស្វែងយល់ពីសង្គម និងប្រជាជនកម្ពុជា។ ដោយប្រើរូបថតមនុស្សភ្ជាប់ជាមួយនឹងវត្ថុដែលទាក់ទងនឹងប្រធានបទ ស្នាដៃរបស់សុផលជាទូទៅតែងតែចង់បង្ហាញពីបញ្ហាប្រឈមទាក់ទងជាមួយនឹងសង្គម ការចងចាំ និង ការភ័យខ្លាចដែលបង្ហាញចេញតាមរយៈការរស់នៅ និងអត្តសញ្ញាណរបស់មនុស្ស។

ដោយមានភាពសកម្មយ៉ាងរស់រវើក ទាំងក្នុងស្រុក និងលើឆាកអន្តជាតិ សុផល បានចូលរួមសិក្ខាសាលា និងការតាំងពិពណ៌េជាច្រើន ជាល្ខណះក្រុម និងតែឯង នៅប្រទេសផ្សេងៗមានដូចជា បារាំង សុយអែត សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ផងដែរគាត់បានចូលរួមមហោស្រពរូបថតនៅទឹកដីអង្គរប្រទេសកម្ពុជា។ ស៉្បត់អាត ប្រទេសសាំងហ្គាពួ  មហោស្រពរូបថតប្រទេសហុងកុង មហោស្រពរូបថតនៅទីក្រុងបាងប្រទេសថៃ ការតាំងពិពណ៌ Voice Tacitness នៅប្រទេសចិន និងមហោស្រពទីក្រុងរបស់យើង នៅប្រទេសកម្ពុជា SurViva ប្រទេសអាលឺម៉ង់ និងមហោស្រពរូបថតនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕ ចូលទៅអានបន្ថែម www.sophalneak.com. ​

IMG_6227.jpg

អេមីលី ហៅ - សំឡេង

អេមីលី​ ហៅ ជនជាតិអាមេរិក កើតនៅឆ្នាំ ១៩៨៧ គឺជាអ្នកនរវិទូដូតន្ត្រីអាមេរិក  អ្នកអប់រំ ​និងបង្រៀនខាងផ្នែកដូតន្ត្រីដែលតាមរយះការស្រាវជ្រាវ និងរុករកទាក់ទៅនិងតន្ត្រី និងសម្លេង ដែលជាកញ្ចក់ចូលទៅក្នុងប្រវត្តិសាស្រ្តនិងវប្បធម៌សកលក៏ដូចជាមធ្យោបាយនៃការផ្លាស់ប្តូរសង្គមដែលជំរុញឱ្យមានបរិបទចម្រុះ។ បច្ចុប្បន្នកំពុងសិក្សាស្រាជ្រាវសម្រាប់ការទទួលបានថ្នាក់បណ្ដិតរបស់គាត់ស្តីពីដូតន្ត្រីនៅក្នុងប្រទេសកម្ពុជា​។ អេមីលី ហូបានបោះពុម្ភការនិពន្ធ ធ្វើបទបង្ហាញ និងបង្រៀននៅសកលវិទ្យាល័យមុខវិជ្ជាទាក់ទងទៅនិងការអប់រំខាងផ្នែកដូតន្ត្រី តន្ត្រីខូរ៉ាល់ វប្បធម៌តន្ត្រីពិភពលោក ហើយគាត់កំពុងបន្តរសិក្សារុករកបន្ថែមទៀតទាក់ទងទៅនិងវង់ភ្លេងនាៗ ទម្រង់សម្តែងសិល្បះ ដែលស្របជាមួយឯកទេស និងការអនុវត្តន៍ប្រកបដោយភាពឆ្នៃប្រឌិតនាៗរបស់គាត់។​ សូមស្វែងយល់ការងារបន្ថែមលំអិតរបស់គាត់នៅ www.emilyhowe.info.

68836509_411224796407843_6203631039852576768_n.jpg

សាយ តុលា - អ្នកសម្របសម្រួលនិងជំនួយការគម្រោង